សម្ភាសប្រធានគណៈមេធាវីកម្ពុជាប្រតិកម្មនឹងគណៈមេធាវីអន្តរជាតិ
ដោយ ខែ សុណង RFA 2015-10-18
វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៥ បានផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនមានចំណងជើងថា យុត្តិធម៌ទល់នឹងអំពើពុករលួយ ការតស៊ូឆ្ពោះទៅរកឯករាជភាពនៃអំណាចតុលាការក្នុងប្រទេសកម្ពុជា។
របាយការណ៍នេះ បានរិះគន់ខ្លាំងៗទៅលើស្ថាប័នគណៈមេធាវីកម្ពុជា ហើយថ្នាក់ដឹកនាំគណៈមេធាវីកម្ពុជា បានច្រានចោលចំពោះរបាយការណ៍នេះ ថាមិនបានឆ្លុះបញ្ចាំងការពិត និងបានបំពានទាំងស្រុងទៅលើសិទ្ធិរបស់គណៈមេធាវី។
សូមស្ដាប់បទសម្ភាសន៍របស់ អ្នកស្រី ខែ សុណង ជាមួយនឹង លោក ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដូចតទៅ៖